FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាវីដេអូសកម្មភាព អង្គទូត និងអង្គការអន្តរជាតិនានាប្រចាំកម្ពុជា ចុះពិនិត្យទីតាំងដែលយោធាឈ្លានពានថៃ រាយបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះពលរដ្ឋខ្មែរនៅខេត្តបន្ទាយមានជ័យ

23-02-2026 20:49

(បន្ទាយមានជ័យ)៖ បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងទូត និងបណ្តាអង្គការអន្តរជាតិនានាប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះពិនិត្យដោយផ្ទាល់នៅតាមគោលដៅដែលយោធាថៃបានរាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅតំបន់បឹងក្រកួន ស្រុកថ្មពួក និងភូមិជោគជ័យ ភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃដដែល បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គការអន្តរជាតិនានាប្រចាំកម្ពុជា បានបន្តចុះទស្សនកិច្ច និងពិនិត្យមើលស្ថានភាពជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ និងវត្តកណ្តោល ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សកម្មភាពនេះ ដឹកនាំដោយលោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។