FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្មេងទំនេីងដែលដេញវាយគ្នាយ៉ាងអនាធិបតេយ្យនៅក្រុងបាត់ដំបង និងស្រុកសង្កែ ត្រូវកម្លាំងនគរបាលតាមបង្រ្កាបចំនួន១២នាក់

23-02-2026 18:38

(បាត់ដំបង)៖ អនុវត្ត​តាមអនុ​សាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការនគរ​បាលជាតិ​ និងក្រោមប​ញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ ចាន់​ ស្នងការនៃស្នង​ការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ទាក់ទងនឹងករ​ណីហិ​ង្សា​បង្កដោយ​ក្រុមក្មេងទំនេីងកាលពីយប់ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២៦​រួចមក នៅថ្ងៃ​ទី​២៣​ ខែ​ កុម្ភៈ​ ​ឆ្នាំ២០២៦​ សមត្ថកិច្ចនគរ​បាលស្រុ​កសង្កែដែលមាន​លោ​កវរសេនីយ៍ទោ​ យុត​ តុងហូ​ ជាអធិ​ការនិងលោកវរ​សេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់​ដំ​បង​ ដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវរហូ​តបង្រ្កាបនិងឃាត់ខ្លួនមុខសញ្ញាសរុ​បចំនួន១២នាក់ក្នុងចំ​ណោ​មបក្ស​ពួកផ្សេងទៀត​ ដែលកំពុងគេចខ្លួន​រួមទាំងវត្ថុតាងផងនាំមកធ្វេីការ​សាកសួរ​។

ការតាមចាប់ខ្លួននេះក្រោយពួកគេធ្វេី​សកម្ម​ភាពបង្កហិង្សាក្នុងពិធីមង្គលការ​នៅស្រុកសង្កែ​ និងបង្កហិ​ង្សា​នៅផ្លូវ​សួនច្បារក្នុងក្រុងបាត់​ដំបង​ កាលពី​យប់ថ្ងៃទី២២ខែកុម្ភៈ​ឆ្នាំ​២០២៦។

សមត្ថកិច្ចនគរបាលនឹងរៀបចំបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តបាត់ដំបងដេីម្បីអនុវត្តទោស​ទៅតាមផ្លូវច្បាប់​ បន្ទាប់ពីស្រាវជ្រាវរួច៕