FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street)

23-02-2026 08:10

(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាថ្ងៃចុងសប្តាហ៍ បានចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street)។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថាន នៅតាមបណ្តោយផ្លូវថ្មើរជើង ដើម្បីឱ្យប្រជាពលរដ្ឋចេញដំណើរដោយសប្បាយរីករាយ។

អភិបាលរាជធានីភ្នំពេញ តែងបានណែនាំអាជ្ញាធរដែនដីពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ចត្រូវតែធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានអនាម័យស្អាតជានិច្ច ដែលវានឹងទាក់ទាញ ភ្ញៀវទេសចជាតិ-អន្តរជាតិ មកលេងកំសាន្តកាន់ច្រើននៅរៀងរាល់ចុងសប្តាហ៍៕