សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ហួសព្រះទ័យនឹងពុទ្ធបរិស័ទខ្មែរខ្លះនិយមបរទេសជ្រុល សូម្បីធ្វើបុណ្យក៏និមន្តព្រះសង្ឃបរទេសមក មិនលើកតម្កើងតម្លៃព្រះសង្ឃខ្មែរគ្នាឯង (Video inside)
22-02-2026 10:33
(ភ្នំពេញ)៖ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម បានបង្ហាញការហួសព្រះទ័យនឹងពុទ្ធបរិស័ទខ្មែរខ្លះ ដែលនិយមបរទេសជ្រុល សូម្បីធ្វើបុណ្យក៏និមន្តព្រះសង្ឃបរទេសមក ដោយមិនលើកតម្កើងតម្លៃព្រះសង្ឃខ្មែរគ្នាឯង។
ព្រះអង្គមានសង្ឃដីកា ថា នេះជាទង្វើដែលមិនឱ្យតម្លៃព្រះពុទ្ធសាសនានៅកម្ពុជា និងព្រះសង្ឃកម្ពុជា។







