FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សប្រមាណជិត១ពាន់នាក់ ចូលរួមដង្ហែតុក្កតាយក្ស ឆ្នាំ២០២៦

21-02-2026 21:56

(សៀមរាប)៖ កម្មវិធីដង្ហែតុក្កតាយក្សឆ្នាំ២០២៦ នៅក្រុងសៀមរាប នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានអ្នកចូលរួមទស្សនាច្រើនកុះករ ក្នុងនោះអ្នកដង្ហែប្រមាណជិត១ពាន់នាក់ ដែលជាយុវជន សសយក យុវជនកាយឬទ្ធិនារី ក្រុមសិល្បករ និងអ្នកស្ម័គ្រចិត្តជាច្រើនទៀតផងដែរ។

ក្នុងឱកាសនោះ លោក អ៊ុន សាវ៉ាន់ សហស្ថាបនិកគម្រោងតុក្កតាយក្ស បានបង្ហាញអារម្មណ៍រីករាយ ស្របពេលដែលគម្រោងតុក្កតាយក្សនៅឆ្នាំនេះ ប្រព្រឹត្តិធ្វើទៅតាមការគ្រោងទុក និងមានអ្នកចូលរួមទស្សនាច្រើនកុះករ។

លោកបានបន្តថា ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សនេះ តែងតែធ្វើឡើងនៅក្នុងខែកុម្ភៈ ព្រោះខែកុម្ភៈដែលជាពេលវេលាសមស្របមួយ គឺអាកាសធាតុមិនក្តៅពេក និងពុំមានភ្លៀង។

លោកបញ្ជាក់ថា ព្រឹត្ដិការណ៍ដង្ហែរក្បួនតុក្កតាយក្សនេះ ធ្វើឡើងដើម្បីបង្ហាញដល់អ្នកទេសចរជាតិអន្ដរជាតិឱ្យបានឃើញពីស្នាដៃរបស់កុមារ និងទាក់ទាញអ្នកទេសចរ។

សម្រាប់ឆ្នាំ២០២៦នេះ មានប្រភេទសត្វដែលត្រូវបានជ្រើសរើសធ្វើជាតុក្កតានៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះមាន ១- រមាំង ២- ព្រាប ស ៣- ភេរោមច្រមុះ ៤-ដំរីអាស៊ី ៥- ទោចថ្ពាល់លឿង៦- អំពិលអំពែក ៧- តុកកែខ្លួនបង្កង់ភ្នំក្រវាញ និង៨- កេងកងធំ)៕