FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច យ៉ន សេងយៀត៖ ខ្មែរយើងចិត្តល្អណាស់ ពេលប្រទេសគេមានទុក្ខ ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ តែងចេញមុខជួយ ដល់ពេលកម្ពុជាមានបញ្ហាជាមួយថៃ គ្មានព្រះសង្ឃរាជបរទេសណាចេញមុខជួយទេ ! (Video inside)

21-02-2026 14:47

(បាត់ដំបង)៖ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម បានមានព្រះថេរដីកាថា ពេលប្រទេសគេមានទុក្ខព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ តែងចេញមុខជួយ ដល់ពេលប្រទេសកម្ពុជា មានបញ្ហាជាមួយថៃ គ្មានព្រះសង្ឃរាជបរទេសណា ចេញមុខជួយទេ ដូច្នេះសូមញាតិញោមចូរចងចាំទុក។

ការមានព្រះថេរដីកាបែបនេះ ក្នុងឱកាសដែល សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត សម្ដែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្ត ព្រះឧបជ្ឈាយ៍ខេត្ត និងជានាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។

សម្តេច យ៉ន សេងយៀត មានព្រះថេរដីកាដូច្នេះថា «ពេលប្រទេសគេមានទុក្ខ មានបញ្ហា ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរយើងតែងតែចេញមុខធ្វើបុណ្យផ្កាជួយ។ ប៉ុន្តែពេលកម្ពុជា មានបញ្ហា មានគ្រោះ គ្មានព្រះសង្ឃរាជស្រុកចេញមុខជួយទេ។ ព្រះគុណម្ចាស់គ្រប់អង្គ និងញាតិញោមចងចាំទុកផងកន្លែងហ្នឹង»