FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទឹកសុទ្ធ ភេសជ្ជៈ អង្ករ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ជាអំណោយលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ត្រូវបាននាំយកទៅប្រគល់​ជូនកងទ័ពជួរមុខ​ទិសខេត្ត​ព្រះវិហារ

21-02-2026 11:23

(ព្រះវិហារ)៖ ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី ហ៊ុន ម៉ាណា បានផ្តល់អំណោយចាំបាច់មួយចំនួនធំ ជូនដល់កងទ័ពជួរមុខទិសខេត្តព្រះវិហារ ដែលកំពុងឈរជើងការពារទឹកដីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ។

អំណោយទាំងនោះ រួមមានអង្ករ ៥០ការុង ទឹកបរិសុទ្ធចំនួន ៣០០កេស ភេសជ្ជៈ ៥កេស ធុងទឹកចំនួន១០ ចំណុះ ២០០០លីត្រ ដុំសម្រាប់ប្រើប្រាស់អ៊ីនធឺណិតចំនួន១ និង​វិទ្យុ​ទាក់​ទងចំនួន១ផងដែរ។

អំណោយរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ត្រូវបាន​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តខេត្តសៀមរាប ដឹកជញ្ជូនយកទៅ​ប្រគល់ជូនដល់ដៃកងទ័ពជួរមុខនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

តំណាងកងទ័ពជួរមុខ បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះទឹកចិត្តរបស់លោកឧត្ត​ម​សេនីយ៍ឯក ឌី វិជ្ជា និង​លោក​ស្រី ដែលតែងតែងនឹករលឹកដល់សុខទុក្ខរបស់កងទ័ព ក៏ដូច​ជាកងនគរបាលនៅ​តាមបន្ទាត់ព្រំដែន ហើយបានផ្តល់អំណោយជាពិសេសទឹកបរិសុទ្ធ​អរុណា ដើម្បីបំពេញ​ការ​ប្រើប្រាស់របស់កងទ័ពនៅក្នុងរដូវក្តៅនេះ៕