ដំណឹងមរណភាព! លោក ញូង សុខហៃ អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច បានទទួលមរណភាព ក្នុងជន្មាយុ៥៩ឆ្នាំ ដោយជរាពាធ
21-02-2026 10:51
(ភ្នំពេញ)៖ លោក ញូង សុខហៃ អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជន្មាយុ៥៩ឆ្នាំ ដោយជរាពាធ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំទាំងអស់គ្នា សូមគោរពអញ្ជើញ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងពុទ្ធបរិស័ទ និងញាតិមិត្ត ជិតឆ្ងាយ ទាំងអស់អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យនេះ ជាមួយយើងខ្ញុំ និងអនុមោទនាទទួលយកមគ្គផល កុសលផលបុណ្យតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងនៅវត្ដនិគ្រោធវ័ន ហៅវត្ដគល់ទទឹង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕




