សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិ ព្រុយណេដារូស្សាឡាម ឱកាសទិវាបុណ្យជាតិព្រុយណេដារូស្សាឡាម
20-02-2026 21:41
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារជូនពរ លោក Yang Berhormat Pehin Orang Kaya Seri Lela Dato Seri Setia Awang Haji Abdul Rahman bin Dato Setia Haji Mohamed Taib ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិ ព្រុយណេដារូស្សាឡាម នៅក្នុងឱកាសដ៏ រីករាយនៃទិវាបុណ្យជាតិព្រុយណេដារូស្សាឡាម។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសេចក្តីសោមនស្សរីករាយកត់សម្គាល់ឃើញថា ចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគី ដ៏ល្អប្រសើររវាងកម្ពុជា និងព្រុយណេដារូស្សាឡាម បានបន្តរីកចម្រើនក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមក។ សម្ដេចជឿជាក់ថា ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើង នឹងលើកកម្ពស់បន្ថែម ទៀតនូវទំនាក់ទំនងទ្វេភាគី ដែលមានស្រាប់រវាងប្រទេសយើងទាំងពីរ ឆ្ពោះទៅវិបុលភាពយូរអង្វែង របស់ខ្លួន។
ឆ្លៀតឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន សូមជូនពរសព្ទសាធុការជូនចំពោះ ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិ ព្រុយណេដារូស្សាឡាម សូមបន្តទទួលបាននូវសុខភាពល្អ សុភមង្គល និងជោគជ័យ និងសូមឲ្យប្រជាជនព្រុយណេ ទទួលបាននូវសុខុមាលភាព និងវិបុលភាព ប្រសើរជាងមុន៕


