FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរស្រុកអង្គរបូរី បើកវគ្គបណ្ដុះបណ្ដាល ស្តីពីគោលការណ៍បច្ចេកទេសស្ងួត-សើម(AWD) «ឥណទានកាបូនសម្រាប់គោលការណ៍ស្ងួត-សើម(AWD) នៅខេត្តតាកែវ សម្រាប់ស្រុកអង្គរបូរី»

19-02-2026 17:46

(តាកែវ)៖ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព បើកវគ្គបណ្ដុះបណ្ដាល ស្តីពីគោលការណ៍បច្ចេកទេសស្ងួត-សើម(AWD) «ឥណទានកាបូនសម្រាប់គោលការណ៍ស្ងួត-សើម(AWD) នៅខេត្តតាកែវ សម្រាប់ស្រុកអង្គរបូរី» ដែលមានការអញ្ជើញចូលរួមពីលោក លី ប៉ូលីន ប្រធានហិរញ្ញវត្ថុ CPDD លោកស្រី គង់ សុគន្ធា នាយកប្រតិបត្តិ អង្គការ VCAO និងលោកប្រធាន អនុប្រធានការិយាល័យ ដែលពាក់ព័ន្ធ លោកមេឃុំ លោក លោកស្រីមន្រ្ដីកសិកម្មឃុំ និងបងប្អូនប្រជាពលរដ្ឋនៅសាលប្រជុំសាលាស្រុកអង្គរបូរី។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលរួមមាន៖

*១. ដើម្បីបង្ហាញអំពីទស្សនទាន និងគោលដៅរបស់គម្រោងឥណទានកាបូនសម្រាប់គោលការណ៍សើម-ស្ងួត (AWD) នៅ ខេត្តតាកែវ ប្រទេសកម្ពុជា។
*២. ដើម្បីបង្ហាញអំពីប្រវត្តិ និងវិធីសាស្ត្រអនុវត្តបច្ចេកទេសសើម-ស្ងួត ។
*៣. ដើម្បីបង្ហាញអំពីករណីសិក្សាបច្ចេកទេសសើម-ស្ងួត។

ក្នុងនោះដែរ លោកអភិបាលរងស្រុកក៏បានស្នើសុំឱ្យលោក លោកស្រី ជាគ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ត្រូវអនុវត្តដូចខាងក្រោម ៖

*១. សូមលោក លោកស្រីដែលជាគ្រូឧទ្ទេសធ្វើបទបង្ហាញឲ្យបានច្បាស់លាស់ និងក្បោះក្បាយ
*២. សូមសិក្ខាកាមទំាងអស់ត្រូវយកចិត្តទុកដាក់ស្តាប់គ្រប់បទបង្ហាញដើម្បីទទួលបានចំណេះដឹងថ្មីៗនិងបទពិសោធន៍ ល្អៗពីលោកគ្រូ អ្នកគ្រូ បន្ថែមទៀតសម្រាប់យកទៅជាចំណេះដឹងឱ្យទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់
*៣. មិនទាន់ច្បាស់កន្លែងណាសូមសួរ កុំខ្មាសអៀន
*៤. ស្នើសុំឲ្យអ្នកសម្របសម្រួល ឲ្យលើកយកនូវបទពិសោធន៍ល្អៗបន្ថែមទៀត ដើម្បីផ្សារភ្ជាប់ជាមួយនឹងទ្រឹស្តី ជៀងវាងការសិក្សាដោយផ្តោតតែទៅលើទ្រឹស្តី៕