FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៣ថ្ងៃ នៃបុណ្យចូលឆ្នាំចិន-វៀតណាម អគ្គិភ័យកើតឡើងនៅទូទាំងប្រទេសចំនួន១៥ករណី

19-02-2026 17:12

(ភ្នំពេញ)៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន១៥ករណី ប៉ុន្ដែចំនួននេះមានការថយចុះចំនួន៧លើក បើធៀបនឹងឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា​ ក្នុងចំណោមអគ្គិភ័យដែលកើតឡើង មាននៅរាជធានីភ្នំពេញ១លើក ឆេះ១ខ្នង (ឆ្លងចរន្តអគ្គិសនី), ខេត្តត្បូងឃ្មុំ១លើក ឆេះផ្ទះ១ខ្នង(ឆ្លងចរន្តអគ្គិសនី), ពោធិ៍សាត់ចំនួន២លើក ឆេះផ្ទះចំនួន២ខ្នង (ឆ្លងចរន្តអគ្គិសនី), ព្រះវិហារ ចំនួន៣លើក ឆេះផ្ទះចំនួន៣ខ្នង (ចរន្តអគ្គីសនី២លើក ប្រើប្រាស់ភ្លើង១លើក), កំពងស្ពឺ១លើក ឆេះផ្ទះចំនួន៣ខ្នង (ប្រើប្រាស់ភ្លើង), ស្វាយរៀង១លើក ឆេះផ្ទះ១ខ្នង (ពុំដឹងមូលហេតុ), កំពង់ចាម១លើក ឆេះផ្ទះ១ខ្នង (ចរន្តអគ្គិសនី), សៀមរាប២លើក ឆេះផ្ទះចំនួន២ខ្នង (ចរន្តអគ្គិសនី១លើក, ប្រើប្រាស់ភ្លើង១លើក), ស្ទឹងត្រែង១លើក ឆេះផ្ទះចំនួន២ខ្នង រងរបួស១នាក់ (ផ្ទះហ្គាស), បាត់ដំបង១លើក ឆេះផ្ទះ២ខ្នង (ចរន្តអគ្គីសនី), តាកែវ១លើក ឆេះផ្ទះ១ខ្នង (ពុំដឹងមូលហេតុ)៕