FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងពិធីបុណ្យបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល្យព្រះមេគណខេត្ត នៅបរិវេណវត្តពោធិ៍វាល

18-02-2026 19:06

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ដឹកនាំមន្រ្តីរាជការនិងពុទ្ធបរិស័ទ្ធនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ក្នុងការប្រារព្ធធ្វើពិធីបុណ្យបូជាព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល្យព្រះមេគណខេត្ត ព្រះឧបជ្ឈាយ៍ខេត្ត និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៉ឹង ធួង ខេត្តបាត់ដំបង ដែលប្រាព្ធធ្វើឡើងនៅបរិវេណវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គួររំលឹកផងថា ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណ ព្រះឧបជ្ឈាយ៍ខេត្ត និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៉ឹង ធួង ខេត្តបាត់ដំបង បានអនិច្ចធម្ម កាលពីថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៩និង០០នាទី (ម៉ោង ៧:០០នាទីយប់) ក្នុងព្រះជន្មាយុ ៨៨ព្រះវស្សា ដោយព្រះជរាពាធ នៅវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ពិធីបុណ្យបូជាព្រះសព ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦៕