ចូលរួមទាំងអស់គ្នាដេីម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៧ ខែកុម្ភៈ៖ បង្ក្រាប១២ករណី ឃាត់ខ្លួន៣៥នាក់
17-02-2026 20:55
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១២ករណី ឃាត់ខ្លួនជនសង្ស័យ៣៥នាក់។
* ករណីដឹកជញ្ជូនរក្សាទុក៦ករណី ឃាត់ខ្លួន១៩នាក់
* ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន១១នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៥នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១១៤៥ករណី ឃាត់ខ្លួន២៨៥៦នាក់ (ស្រី១៧៣នាក់)៕
