លោកបណ្ឌិត ស៊ឺន សំ៖ ចិន មិនអាចខឹងកម្ពុជា ក្នុងការចូលជាសមាជិកនៃក្រុមប្រឹក្សាន្តិភាពនោះទេ (Video inside)
17-02-2026 20:01
(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានអះអាងថាចិន មិនអាចខឹងកម្ពុជា ក្នុងការចូលជាសមាជិកនៃក្រុមប្រឹក្សាន្តិភាពនោះទេ បើទោះជាក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិកក៏ដោយ ព្រោះការចូលរួមរបស់ប្រទេសកម្ពុជា មានគោលដៅសំខាន់គឺ ចូលរួមថែរក្សាសន្តិភាព ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព និងធ្លាប់ស្គាល់ពីទុក្ខលំបាកនៃសង្រ្គាមជាច្រើនទសវត្សមកហើយ។ ការអះអាងរបស់លោកបណ្ឌិតបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចទៅ៖








