លោកបណ្ឌិត ជា មុនីឫទ្ធិ៖ កម្មវិធីសែនធំៗនៅប្រទេសចិន បានបិទបញ្ចប់តាំងពីឆ្នាំ១៩៤៩ ប៉ុន្តែជនជាតិចិន នៅក្រៅប្រទេស នៅតែបន្តកម្មវិធីសែនដល់បច្ចុប្បន្ន (Video inside)
17-02-2026 19:42
(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានឲ្យដឹងថា នៅក្នុងប្រទេសចិនផ្ទាល់កម្មវិធីសែនធំៗក្នុងពិធីបុណ្យចូលឆ្នាំចិន ត្រូវបានបិទបញ្ចប់តាំងពីឆ្នាំ១៩៤៩ មកម្ល៉េះ ដូច្នេះហើយបានជាយើងមិនឃើញមានជនជាតិចិន នៅក្នុងប្រទេសរៀបចំកម្មវិធីសែនខ្នាតធំច្រើន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននោះទេ។
ប៉ុន្តែកម្មវិធីសែនជាច្រើននៅតែបន្តធ្វើដល់បច្ចុប្បន្ននៅតាមបណ្ដាប្រទេសមួយចំនួនដែលប្រជាជនចិនរស់នៅ ព្រោះតែជនជាតិចិនទាំងនោះនៅតែបន្តវប្បធម៌ប្រពៃណីរបស់ខ្លួន បើទោះជាចេញឆ្ងាយពីស្រុកកំណើតជាច្រើនឆ្នាំមកហើយក្ដី។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចទៅ៖








