FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេសកកម្មរបស់ IFAD និងកម្មវិធី ASPIRE-AT រួមចំណែកកាត់បន្ថយរបាំងពាណិជ្ជកម្មសម្រាប់កសិករមានផលិតកម្មខ្នាតតូច នៅជនបទក្នុងប្រទេសកម្ពុជា

17-02-2026 15:34

(ភ្នំពេញ)៖ បេសកកម្មរបស់ IFAD ដើម្បីគាំទ្រការអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) បានបញ្ជាក់ថា កម្មវិធីកំពុងផ្លាស់ប្តូរពីការរៀបចំ រចនាសម្ព័ន្ធ value-chain mobilisation ឡើងវិញ ឆ្ពោះទៅរកការពន្លឿននៃការអនុវត្ត ក្រោមភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលកម្ពុជា។

នេះជាកិច្ចសហការរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារអឺរ៉ុប (EIB) សភាពអឺរ៉ុប (EUD) និងដៃគូជាតិសំខាន់ៗរួមមាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ។

សមាហរណកម្មទីផ្សារកំពុងកាត់បន្ថយឧបសគ្គ និងដោះសោរពាណិជ្ជកម្មដែលមានរចនាសម្ព័ន្ធបេសកកម្មនេះ បានបញ្ជាក់អំពីវឌ្ឍនភាពដែលអាចវាស់វែងបាន ក្នុងការភ្ជាប់កសិករនៅជនបទទៅនឹងទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

តាមរយៈឈ្មួញកណ្តាលគោលដៅ និងចលនានៃខ្សែច្រវាក់តម្លៃ កម្មវិធីនេះបានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង្គការអ្នកផលិត និងអ្នកទិញ ដែលមានតម្លៃប្រហែល ៣៥លានដុល្លារអាមេរិក ដើម្បីពង្រឹងការលក់ផលិតផលទៅកាន់ទីផ្សារឱ្យបានច្រើន និងកាត់បន្ថយឧបសគ្គ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់ការប្រមូលផ្តុំ និងការអនុលោមតាមគុណភាព។

ស្របគ្នានេះផងដែរ សហគ្រាសធុនតូច និងមធ្យម (SME) ចំនួន ៤០ ត្រូវបានគាំទ្រ ដោយមាន SME ចំនួន ២ ទទួលបានប្រាក់កម្ចីប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក សម្រាប់បង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការទទួលទិញផលិតផលពីកសិករនៅជនបទ និងទៅតាមទំហំពាណិជ្ជកម្ម។

បេសកកម្មនេះ បានសង្កត់ធ្ងន់បន្ថែមទៀតអំពី សារៈសំខាន់នៃការតាមដានប្រចាំត្រីមាស នៃបរិមាណពាណិជ្ជកម្មជាក់ស្តែង ដើម្បីធានាថាតម្លៃកិច្ចសន្យាប្រែក្លាយទៅជាលទ្ធផលពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព។

លោក សន វិចិត្រ ប្រធានកម្មវិធី ASPIRE-AT មានប្រសាសន៍ថា «ការផ្សារភ្ជាប់ទីផ្សារកំពុងផ្តល់លទ្ធផល ចាប់ពីកិច្ចព្រមព្រៀងអាជីវកម្មរហូតដល់ពិធីការនាំចេញប្រសើរឡើង ដែលបើកផ្លូវទីផ្សារមានតម្លៃខ្ពស់សម្រាប់កសិករមានទំហំផលិតកម្មខ្នាតតូចនៅជនបទ។ ជំហានបន្ទាប់ គឺការដោះស្រាយឧបសគ្គជាក់ស្តែង ការត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ ឧបសគ្គនៃវត្ថុបញ្ចាំក្នុងការខ្ចីប្រាក់ និងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទាន់ពេលវេលា ដូច្នេះទំហំ និងផលប៉ះពាល់ ត្រូវបានពន្លឿនការដោះស្រាយ»

ការសម្របសម្រួលពាណិជ្ជកម្ម និងកំណែទម្រង់ SPS កំពុងបើកផ្លូវនៃការនាំចេញក្រុមបេសកកម្មក៏បានលើកឡើងអំពី វឌ្ឍនភាពនៃការកាត់បន្ថយបទប្បញ្ញត្តិ និងរបាំងបច្ចេកទេសក្នុងការនាំចេញ។ ការស្ទង់មតិនៃថ្នាំសម្លាប់សត្វល្អិត និងពិធីការអនាម័យ និងភូតគាមអនាម័យ (SPS) ត្រូវបានបង្កើតឡើងសម្រាប់ធុរេន ម្នាស់ និងខ្នុរ ដោយផ្តោតលើទីផ្សារនាំចេញរួមទាំងប្រទេសចិន និងប្រទេសជប៉ុន ផងដែរ។ វិធានការទាំងនេះ មានសារៈសំខាន់ណាស់ក្នុងការធ្វើអោយប្រសើរឡើងនូវអនុលោមភាព និងការអនុញ្ញាតឱ្យចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់។

ផ្កោតលើពិធីសារធុរេនដ៏ជោគជ័យ ដែលជាការគាំទ្រដល់ការនាំចេញទុរេនដំបូងរបស់កម្ពុជា ឥឡូវនេះ កម្មវិធី ASPIRE-AT កំពុងពង្រីកការអភិវឌ្ឍន៍ពិធីសារផ្លែឈើត្រូពិច ក្រោមជំនួយឥតសំណងរបស់ South-South and Triangular Cooperation (SSTC) ដោយបង្កប់ការផ្ទេរចំណេះដឹងបច្ចេកទេស និងការរៀនសូត្រក្នុងតំបន់ទៅនឹងប្រព័ន្ធពាណិជ្ជកម្មថ្នាក់ជាតិ។

វិធីសាស្រ្តរួមបញ្ចូលគ្នានេះ មានទាំងការភ្ជាប់ទីផ្សារ ហិរញ្ញវត្ថុ និងកំណែទម្រង់ SPS កំពុងកាត់បន្ថយជាប្រព័ន្ធនូវរបាំងពាណិជ្ជកម្មតាមលំដាប់ សម្រាប់អ្នកផលិតនៅជនបទ ដែលបានរៀបចំ។

ហិរញ្ញវត្ថុកំពុងឈានទៅដល់កសិករមានទំហំផលិតកម្មខ្នាតតូចនៅជនបទ រួមទាំងស្ត្រី ផងដែរ។ សំខាន់ ការផ្សព្វផ្សាយដល់កសិករម្នាក់ៗរួមមានអ្នកខ្ចីជាស្ត្រីប្រមាណ 45% ដែលឆ្លុះបញ្ចាំងពីការចែកចាយរួម និងការចូលរួមដ៏មានអត្ថន័យនៃស្ត្រីកសិករខ្នាតតូចនៅតាមជនបទក្នុងការវិនិយោគប្រកបដោយផលិតភាព។

បន្ទាប់ពីការផ្តល់ហិរញ្ញប្បទានបន្ថែមពី IFAD ក្នុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីពង្រីកគំរូសហគមន៍កសិកម្មទំនើប (MAC) បេសកកម្មនេះបានសង្កត់ធ្ងន់លើការរៀបចំប្រតិបត្តិការជាមុន ដើម្បីពន្លឿនការត្រៀមខ្លួនវិនិយោគ ការពង្រឹងអភិបាលកិច្ច និងសកម្មភាពនានាសម្រាប់ជូនដំណឹងដល់អ្នកពាក់ព័ន្ធ អំពីការទទួលបានហិរញ្ញប្បទាន។

លោក Frew Behabtu តំណាង IFAD និងជានាយកប្រចាំប្រទេស បានបញ្ជាក់ថា «ការកែប្រែរចនាសម្ព័ន្ធរបស់គម្រោង បានដោះស្រាយរួចនូវបញ្ហារាំងស្ទះនានា។ ឥឡូវនេះ យើងត្រូវតែអនុវត្តឱ្យបានលឿន ដោយវិភាជធនធានសម្រាប់ជំហានគន្លឹះទាំងឡាយ ហើយធ្វើឱ្យបានម៉ត់ចត់នូវការអនុវត្តឱ្យបានពេញលេញ ឬពេញទំហឹង»

តាមរយៈការពង្រឹងប្រព័ន្ធសហប្រតិបត្តិការ ការកាត់បន្ថយបញ្ហារាំងស្ទះផ្នែកបទប្បញ្ញត្តិ និងការកៀរគរហិរញ្ញវត្ថុកម្មវិធី ASPIRE-AT កំពុងផ្តល់លទ្ធភាពដល់កសិករដែលមានផលិតកម្មតូចនៅទីជនបទ ទទួលបាននូវភាពធន និងមានភាពប្រកួតប្រជែងក្នុងខ្សែច្រវាក់តម្លៃក្នុងស្រុក និងនាំចេញ ព្រមទាំងលទ្ធភាពធ្វើពាណិជ្ជកម្មបានកាន់តែច្រើន និងប្រសើរជាងមុន។

ខណៈពេលដែល IFAD ប្រារព្ធខួបលើកទី 30 នៃភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា (1996-2026) បេសកកម្មនេះ បានបញ្ជាក់យ៉ាងច្បាស់លាស់ពីលទ្ធផលមួយគឺ៖ ការពង្រឹងភាពជាដៃគូ បានចូលរួមចំណែក កាត់បន្ថយបញ្ហាពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងស្ថាប័ន និងជម្រុញហិរញ្ញប្បទាន ទៅជាការអភិវឌ្ឍន៍ពាណិជ្ជកម្ម សម្រាប់កសិករខ្នាតតូចនៅជនបទរបស់កម្ពុជា៕