FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាសនិកឥស្លាមកម្ពុជា និងលើពិភពលោក ចាប់ផ្ដើមពិនិត្យមើលខ្នើតខែ, បើសិនឃើញខ្នើតលោកខែ នោះមូស្លីមនឹងចូលបួសរ៉ម៉ាឌន

17-02-2026 15:17

(ភ្នំពេញ)៖ ល្ងាចថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សាសនិកឥស្លាមកម្ពុជា និងលើពិភពលោក ចាប់ផ្ដើមពិនិត្យមើលខ្នើតខែ, បើសិនឃើញខ្នើតលោកខែ នោះមូស្លីមនឹងចូលបួសរ៉ម៉ាឌននៅថ្ងៃពុធ បើមិនឃើញនោះមូស្លីមនឹងចូលបួសនៅថ្ងៃព្រហស្បតិ៍។ នេះយោងតាមសេចក្ដីប្រកាសរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានជូនដំណឹងដល់សាសនិកឥស្លាមទាំងអស់អំពីការមើលខ្នើតខែនាល្ងាចថ្ងៃអង្គារ​​ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

យោងតាមសាសនាឥស្លាម បានកំណត់ថា ដើម្បីអាចចូលបួសនាខែរ៉ម៉ាឌនបាន ល្គឹកណានៅតំបន់មូលដ្ឋានរបស់ខ្លួន ពោលគឺប្រទេសណានោះ មើលឃើញខ្នើតខែ ទើបអាចអាចកំណត់ថាស្អែកចូលបួសបាន ប៉ុន្តែបើសិនជាមើលមិនឃើញទេ នោះក៏សន្មតថា សាសនិកឥស្លាមនៃប្រទេសណានោះ ត្រូវចូលបួសនៅថ្ងៃខានស្អែកបន្ទាប់។

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលមានអ្នកឧកញ៉ា សុះ កុំរី ជាចាងហ្វាង នឹងចេញសេចក្ដីប្រកាសបញ្ជាក់លម្អិតនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ ថាបងប្អូនមូស្លីមនឹងត្រូវចូលបួសថ្ងៃពុធ ស្អែកនេះ ឬក៏បួសនៅថ្ងៃព្រហស្បតិ៍ខានស្អែក៕