FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ៖ មានពលរដ្ឋភៀសសឹក១ ៣៥៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ (Video inside)

17-02-2026 13:21

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ដល់ ម៉ោង៦ព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ មានពលរដ្ឋភៀសសឹក១ ៣៥៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។

ក្រសួងបន្ថែមថា គិតមកដល់ពេលនេះ ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានជាង៥សែន៧ម៉ឺន​​នាក់ ឬជាង ​​​៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ​​។ នៅ​មានពលរដ្ឋចំនួន​​៧៤.១៣៩នាក់ទៀត (ស្រី្ត​៣៩.១៧១នាក់ និងកុមារ​២៥.៣៧២នាក់) ពុំទាន់អាច​វិលទៅលំនៅឋានវិញ៕