FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ​​វីរកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ​ ដែលកំពុងសម្រាកពិនិត្យសុខភាពនៅ​គេហដ្ឋាន

17-02-2026 11:13

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ នាព្រឹកថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២៦ បាន​ដឹកនាំ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ ក្រុមការងារសហភាព​សហព័ន្ធ​យុវជនកម្ពុជា ខេត្ត​កំពង់ស្ពឺ​ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ និងអាជ្ញាធរមូលដ្ឋាន​ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី រស់ សុផល កងទ័ពការពារអាកាស វីរកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ​ ដែលបច្ចុប្បន្នកំពុងសម្រាកពិនិត្យសុខភាពនៅ​គេហដ្ឋាន​ ស្ថិតក្នុងភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងពេលសួរសុខទុក្ខ​នោះ​ដែរ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​នឹករលឹកពីសំណាក់​​នាយឧត្តម​សេនីយ៍​​​ សៅ​​​ សុខា​​​,​ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ​​​ និង​លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ​​​​ ​អភិបាលខេត្ត​កំពង់ស្ពឺ​ ជូនចំពោះ​​​លោកអនុសេនីយ៍ត្រី រស់ សុផល​ ព្រមទាំង​ក្រុម​គ្រួសារ​ និងបានឧបត្ថម្ភជាថវិការ​ចំនួន​ ២០០ ០០០រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន ៖អង្ករ ៣បាវ, មី ៣កេស, ទឹកសុទ្ធ ៣កេស, ទឹកផ្លែឈើ ៣កេស, ទឹកត្រី ៣យួរ, ទឹកស៉ីអ៉ីវ ៣យួរ​​ និងត្រីខ ៣យួរបន្ថែមទៀត។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយនឹងក្រុមការងារចូលរួមទាំងអស់ក៏បានជូនពរលោកអនុសេនីយ៍ត្រី រស់ សុផល ឱ្យមានសុខភាពល្អ​ឆាប់​បាន​ជាសះស្បើយ​ ជាពិសេសបានសម្តែងនូវការគោរពដឹងគុណចំពោះវីរកងទ័ពនៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល៕