FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ ក្រុមហ៊ុន​បំណង ក្លាយជាធុរកិច្ចថ្មីឌីជីថល​តែមួយពីកម្ពុជា ដែលត្រូវបានជ្រើសរើសចូល BIG 2026 នៅប្រទេស​សិង្ហបុរី

17-02-2026 07:50

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអបអរសាទរ ក្រុមហ៊ុន​បំណង (Bamnang Holding PTE.LTD) ដែលជាធុរកិច្ចថ្មីឌីជីថល​ (Startup) តែមួយគត់ពីកម្ពុជា ដែល​ត្រូវបានជ្រើសរើសចូលរួម Business Innovations Generator (BIG) ឆ្នាំ 2026 នៅប្រទេស​សិង្ហបុរី។

ក្រុមហ៊ុន​បំណងត្រូវបានជ្រើសរើសក្នុងចំណោមធុកិច្ចថ្មីឌីជីថលជាង​ 200 មកពីជុំវិញពិភពលោក ខណៈមានធុកិច្ចថ្មីឌីជីថលត្រឹមតែ 35 ប៉ុណ្ណោះដែលត្រូវបានជ្រើសរើស។ BIG បានគាំទ្រ Startup ជាង 355 និងជួយកៀងគរទុនប្រមាណ 400 លានដុល្លារ។

ក្រៅពីនេះ ក្រុមហ៊ុន​បំណងក៏បានចូលរួមជាមួយ Action Community for Entrepreneurship (ACE.SG) និងកម្មវិធី Stage One ដែលជាគំនិតផ្តួចផ្តើមរបស់ Enterprise Singapore និង Singapore Economic Development Board ដើម្បីពង្រីកទីផ្សារធុរកិច្ចមានសក្ដានុពលលេីឆាកអន្តរជាតិ។

សូម​ជម្រាប​ជូន​ថា តាមរយ:កម្មវិធីគាំទ្រធុរកិច្ចថ្មីឌីជីថលរបស់​ ក.ប.ទ., កាល​ពី​ឆ្នាំ​២០២៥​ ក្រុមហ៊ុន​បំណង បានទទួលការវិនិយោគរបស់ក្រុមហ៊ុន Plug and Play ដែល​នេះបង្ហាញ​ឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់កម្ពុជាក្នុងការកសាង បរិយាកាស អំណោយផល សម្រាប់ អ្នកមានសមត្ថភាពក្នុងការចាប់ឱកាសរីកចម្រើនទាំងក្នុងស្រុក​ និងសកលលោក។