FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាល់តិចកម្ពុជា៖ ការទិញកាល់តិចនៅហុងកុង មិនពាក់ព័ន្ធជាមួយប្រតិបត្តិការរបស់កាល់តិចនៅកម្ពុជាឡើយ

16-02-2026 18:08

(ភ្នំពេញ)៖ ក្រុមហ៊ុនកាល់តិចកម្ពុជា បានចេញមកអះអាងថា ការទិញកាល់តិចនៅហុងកុង មិនពាក់ព័ន្ធជាមួយប្រតិបត្តិការរបស់កាល់តិចនៅកម្ពុជាឡើយ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីមានមតិជាច្រើនរបស់ពលរដ្ឋខ្មែរមានប្រតិកម្មក្រោយកាល់តិចនៅហុងកុងលក់សិទ្ធិប្រតិបត្តិការឱ្យក្រុមហ៊ុនថៃ។

តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កាល់តិចកម្ពុជា បានបញ្ជាក់ដូច្នេះ«យើងសូមអនុញ្ញាតបញ្ជាក់ឱ្យបានច្បាស់ថា ការទិញកាល់តិចនៅហុងកុង ដោយក្រុមហ៊ុន Bangchak Corporation ពាក់ព័ន្ធតែជាមួយប្រតិបត្តិការរបស់ក្រុមហ៊ុន Chevron Hong Kong នៅហុងកុង តែប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធជាមួយប្រតិបត្តិការរបស់ក្រុមហ៊ុន Chevron Cambodia នៅកម្ពុជាឡើយ»។

កាល់តិចកម្ពុជា បានបញ្ជាក់ទៀតថា Chevron Cambodia នៅកម្ពុជា មិនមានទំនាក់ទំនងណាមួយជាមួយក្រុមហ៊ុន Bangchak ឬក្រុមហ៊ុនថៃណាមួយទេ។ ប្រេងឥន្ធនៈរបស់ កាល់តិចកម្ពុជា ត្រូវបាននាំចូលទាំងស្រុងពីប្រទេសសិង្ហបុរី ហើយរាល់ប្រតិបត្តិការ ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងរាល់ការគ្រប់គ្រងម៉ាកយីហោរបស់នៅកម្ពុជា នៅតែដំណើរការដូចធម្មតា ដោយគ្មានការផ្លាស់ប្តូរណាមួយឡើយ៕