គណបក្សប្រជាជនកម្ពុជា ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ បញ្ចូលសមាជិកថ្មី ចំនួន៥៦៣នាក់
16-02-2026 15:39
(កំពង់ចាម)៖ គណបក្សប្រជាជនកម្ពុជា ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកថ្មី ចំនួន៥៦៣ នៅទីស្នាក់ការគណបក្សឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ដោយមានអញ្ជើញចូលរួម ជាគណៈអធិបតីពីសំណាក់ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកស្ទឹងត្រង់ និងលោក អ៊ុន ចាន់ដា សមាជិកគណៈគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម។
ក្នុងពិធីសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។
ទាំងនេះគឺដោយសារការមើលឃើញ ពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិត របស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ដែលមានការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបានតម្រង់ទិស ដល់គណបក្សស្រុកស្ទឹងត្រង់ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ធ្វើឲ្យការអនុវត្តកម្មវិធីនយោបាយនៅក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់ ទទួលបានលទ្ធផលជាទីគាប់ចិត្ត៕








