FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ២គ្រួសារ មានជីវភាពខ្វះខាតជួបការលំបាក នៅសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ

16-02-2026 14:31

(កំពង់ស្ពឺ)៖​ កាលពីចុងសប្តាហ៍លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ អ.ហ ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលមានជីវភាពខ្វះខាតនៅក្រុងឧដុង្គម៉ែជ័យ។

ទាំង២គ្រួសារ រួមមាន៖

*ទី១៖ ឈ្មោះ សុខ សាមឿន ភេទស្រី អាយុ៧០ឆ្នាំ ចាស់ជរាក្វិនជើងសងខាងជិះរទះស៊ីឈ្នួលលាងចានឲ្យគេ និងមានកូន៣នាក់ ក្នុងបន្ទុកត្រូវទទួលខុសត្រូវ
*ទី២៖ ឈ្មោះ រស់ សុខមុយ ភេទស្រី អាយុ៧៤ឆ្នាំ គ្រួសារទាំងពីរ មានជីវភាពខ្វះខាតជួបការលំបាក បច្ចុប្បន្នរស់នៅភូមិចិនដាំម្លូរ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ក្រៅពីសួរសុខទុក្ខ លោកមេបញ្ជាការ និងក្រុមការងារក៏បាននាំយកថវិកាគ្រឿងឧបភោគ-បរិភោគមួយចំនួនបន្ថែមជូនដល់ពួកគាត់ផងដែរ៕