FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជីវករ ដាំផ្កាស្បៃរឿង រាប់ម៉ឺនដើម ដើម្បីត្រៀមសម្រាប់លក់ក្នុងថ្ងៃចូលឆ្នាំចិន (Video inside)

15-02-2026 15:32

(ភ្នំពេញ)៖ លោកស្រី គីម ចន្នី ដែលជាអាជីវករលក់ផ្កាចម្រុះ បានលើកឡើងថា ការដាំផ្កាស្បៃរឿងច្រើន គឺដើម្បីត្រៀមទុកសម្រាប់ពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ហើយប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិនតែងតែនិយមទិញសម្រាប់ដាក់តាំងលម្អនៅមុខផ្ទះផងដែរ។

លោកស្រីបានបន្តថា ឆ្នាំនេះគឺដាំផ្កាស្បៃរឿងចំនួន ៣ ម៉ឺនថូ ក្នុងមួយថូតម្លៃ 3,500 រៀល។ បើប្រៀបធៀបជាមួយនឹងឆ្នាំមុនគឺមិនមានការប្រែប្រួលអ្វីនោះទេ សម្រាប់តម្លៃគឺនៅធម្មតា។

សូមជម្រាបដែរថា ផ្កាស្បៃរឿងជានិមិត្តសញ្ញានៃភាពរីកចម្រើន កាក់កប សំណាងល្អ និងភាពសុខដុមរមនា ដោយសារពណ៌លឿងឆ្អិនឆ្អៅរបស់វា។ តាមជំនឿ ផ្កានេះជួយនាំមកនូវសេចក្តីសុខ ត្រជាក់ត្រជុំ និងភាពស្រស់ស្រាយពេញមួយឆ្នាំ ព្រមទាំងតំណាងឱ្យភាពធន់ ងាយស្រួលដាំ និងលូតលាស់លឿន។ វាត្រូវបានគេពេញនិយមប្រើប្រាស់ក្នុងពិធីបុណ្យផ្សេងៗ និងការតុបតែងគេហដ្ឋាន៕

សូមតាមដានការលើកឡើងរបស់អាជីវករដូចតទៅ៖