FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលក្រុងតាខ្មៅ បង្ហាញមុខក្រុមក្មេងទំនើង និងមុខសញ្ញាធាក់ប្លន់យកម៉ូតូចំនួន ១៦នាក់ ដែលធ្វើសកម្មភាពប្រព្រឹត្តបទល្មើសចំនួន៤ករណីផ្សេងគ្នាក្នុងទឹកដីក្រុងតាខ្មៅ

15-02-2026 10:25

(កណ្ដាល)៖ ដោយអនុវត្តតាមការបញ្ជាដឹកនាំផ្ទាល់ពលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល, លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ និងសហការចូលរួមពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ប៉ុស្តិ៍នគរបាលសិត្បូ និងប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបបាន ០៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់។

បើតាមលោកអធិការនគរបាលក្រុងតាខ្មៅឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា កម្លាំងលោកបានបង្ក្រាបករណីទី១៖ ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ធាក់ប្លន់យកម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៤:២០នាទី បង្កដោយក្រុមក្មេងទំនើង។

*ករណីទី២៖ ប្រព្រឹត្តល្មើសនៅចំណុចលើផ្លូវ២១ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៥:០០នាទី យកម៉ូតូជូនជងរងគ្រោះបានវិញ។

*ករណីទី៣៖ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធប្រហារដោយគ្មានការអនុញ្ញាត្តិ ប្រព្រឹត្តល្មើសនៅចំណុចលើមហាវិថីសុីជិនពីង ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៤:២០នាទី។

*ករណីទី៤៖ ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោសធាក់ប្លន់យក ម៉ូតូប្រព្រឹត្តល្មើសនៅចំណុចផ្លូវ២១ ស្ពានទី២ មុខស្ថាននីយប្រេង PTT ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល យកម៉ូតូបានជូនជនរងគ្រោះវិញ.

លោកអធិការបងហហាញឆន្ទៈយ៉ាងមុតមាំថា ដោយគោរពតាមបទបញ្ជាថ្នាក់លើ លោក និងកងកម្លាំងក្រោមឱវាទទាំងអស់ប្ដេជ្ញាបង្ក្រាបរាល់អំពើល្មើសគ្រប់ទម្រង់ សំដៅស្វែងរកសេចក្ដីសុខជូនសង្គម ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ និងនៅតែបន្តបង្ក្រាបឱ្យដូចភ្លៀងរលឹម ដោយមិនឱ្យជនល្មើសរួចខ្លួនឡើយ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅតុលាការរួចរាល់ដើម្បីបន្តនីតិវិធី៕