ហាងលក់សម្ភារកីឡា «Mizuno» បើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ទេសរដ្ឋមន្រ្តី គី តិច និងតំណាងស្ថានទូតជប៉ុន
14-02-2026 16:51
(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី គី តិច ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ព្រមទាំងតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកសម្ពោធជាផ្លូវការ ហាងលក់សម្ភារកីឡា «Mizuno» នៅក្នុងប្រទេសកម្ពុជា។
ក្នុងពិធីបើកសម្ពោធហាង «Mizuno Cambodia» ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីមន្ដ្រីរាជការ ភ្ញៀវកិត្តិយស និងយុវជន-យុវតី ដែលស្រលាញ់លើវិស័យកីឡា ព្រមទាំងភ្ញៀវកិត្ដិយសជាច្រើនរូបផ្សេងទៀត។
ហាងលក់សម្ភារកីឡា «Mizuno Cambodia» មានទីតាំងនៅអគារ១៥០H, ផ្លូវ៥១៦ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់ ក្នុងការចែកចាយ និងលក់ផលិតផលម៉ាក MIZUNO តែមួយគត់នៅកម្ពុជា ដោយក្រុមហ៊ុន Sakae Fukusho Co.,Ltd។
Mizuno Cambodia Authorized Dealer រក្សាសិទ្ធិពេញលេញ ក្នុងការចាត់វិធានការផ្លូវច្បាប់ ដោយមិនចាំបាច់ជូនដំណឹងជាមុន ចំពោះការប្រើប្រាស់ម៉ាក MIZUNO ដោយគ្មានការអនុញ្ញាត រួមទាំងការលក់ ការផ្សព្វផ្សាយ ឬការបង្ហាញព័ត៌មានបំភាន់ ដែលនឹងត្រូវចាត់ទុកថាជា អំពើខុសច្បាប់ និងអំពើក្លែងបន្លំ។
សូមអតិថិជន និងដៃគូអាជីវកម្មទាំងអស់ ត្រូវពិនិត្យភាពត្រឹមត្រូវជាមុនជាចាំបាច់ មុនពេលទិញផលិតផល ឬធ្វើកិច្ចសហការណាមួយ។ Mizuno Cambodia Authorized Dealer មិនទទួលខុសត្រូវចំពោះផលិតផល ឬសកម្មភាពណាមួយ ដែលពាក់ព័ន្ធនឹងភាគីដែលមិនមានការអនុញ្ញាតផ្លូវការទេ។
សម្រាប់ព័ត៌មានលម្អិត អាចទំនាក់ទំនងតាមរយៈ ហ្វេសប៊ុកផេកផ្លូវការ៖ Mizuno Cambodia Authorized Store៕

























































