រដ្ឋមន្ត្រី ហួត ហាក់៖ ពិព័រណ៍ទេសចរណ៍កម្ពុជា បង្ហាញសក្តានុពល និងជំរុញវិស័យឲ្យរីកចម្រើនប្រកបដោយគុណភាព
14-02-2026 15:45
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលទស្សនាស្តង់ពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍ចំនួន ១១៧ស្តង់ ដែលបានដាក់តាំងបង្ហាញនូវកញ្ចប់ដំណើរកម្សាន្ត និងផលិតផលសិប្បកម្មប្រពៃណីធ្វើដោយខ្មែរ ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងដៃគូពាក់ព័ន្ធជាច្រើន។
សូមជម្រាបជូនថា ព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ប្រព្រឹត្តទីរយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានបង្កើតនូវបរិយាកាសមួយដ៏ល្អសម្រាប់ជំនួបផលិតករ, ប្រតិបត្តិករក្នុងស្រុកជាមួយអ្នកប្រើប្រាស់, ការបង្កើតឱកាសដល់អ្នកវិនិយោគប្រាស្រ័យទាក់ទង (Net Working) សំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ៕






































