មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងសម្ភារៈមួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងភូមិសាស្ត ក្រុងឧដុង្គម៉ែជ័យ
14-02-2026 15:05
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្ម ពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្ក កាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកាសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតពីរគ្រួសារ។
គ្រួសារទី១៖ ឈ្មោះ សុខ សាមឿន ភេទស្រីអាយុ ៧០ឆ្នាំ មានកូន៣នាក់ប្រុស និងគ្រួសារទី២៖ ឈ្មោះ រស់ សុខមុយ ភេទស្រី អាយុ៧៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចិនដាំម្លូរ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ជាទឹកចិត្តសប្បុរសធម៌ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានឧបត្ថម្ភនូវថវិកា ៤០០,០០០រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ២បាវ, មី២កេស, ទឹកសុទ្ធ ២កេស, ទឹកផ្លឺឈើ និងទឹកក្រូច ២កេស, ទឹកត្រី២យួរ, ទឹកស៉ីអ៉ីវ២យួរ និងត្រីខ២យួរ និងលោកយាយ រស់ សុខមុយ ទទួលបានការឧបត្ថម្ភ២០០,០០រៀលផងដែរ៕





























