FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរព័ត៌មានផ្សព្វផ្សាយ ប្រកាសស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសាព័ត៌មានដល់ម្ចាស់អង្គភាពស្ថានីយវិទ្យុទូរទស្ស ន៍និងអង្គភាពសារព័ត៌នៅក្នុងខេត្តកំពង់ឆ្នាំង

13-02-2026 16:21

(កំពង់ឆ្នាំង)៖ លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសាព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ដែលមាន៥ជំពូក និង៩ប្រការ ត្រូវបានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង យកមកធ្វើការផ្សព្វផ្សាយដល់ម្ចាស់អង្គ ភាពស្ថានីយវិទ្យុទូរទស្សន៍ និងអង្គភាពសារព័ត៌នៅក្នុងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានធ្វើឡើងក្រោមវត្តមានលោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងលោក ហឹង ចូច អនុ ប្រធានមន្ទីរ។

លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មាន បានបញ្ជាក់ឱ្យដឹងថា ការផ្សព្វផ្សាយស្តីពីប្រកាសនេះ គឺមានគោលបំណងដើម្បីកំណត់អំពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាព ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មានលើក កម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មានសម្រាប់សារធារណជន។

លោក ឈាង វណ្ណៈ បានឱ្យដឹងទៀតថា យោងប្រកាសខាងលើ ក្រសួងព័ត៌មានបានកំណត់ទាំងលក្ខខណ្ឌក្នុងការប ង្កើតអង្គភាពផ្សព្វផ្សាយឯកជន និងការស្នើសុំអាជ្ញាបណ្ណពីក្រសួង ដែលតម្រូវឱ្យមានការរៀបចំរចនាសម្ព័ន្ធត្រឹមត្រូវ ហើយជាពិសេសនោះ គឺកំណត់លើគុណវុឌ្ឍិ នៃមុខតំណែងរាប់ចាប់ពីនិពន្ធនាយក អ្នកយកព័ត៌មាន ពិធីករ អ្នកយកព័ត៌មានគ្មានអង្គភាព អ្នកបង្កើតមាតិកា អ្នកដែលមានប្រជាប្រិយភាព អ្នកបច្ចេកទេសជាដើមដែលអ្នកទាំងនេះ ត្រូវបានកំណត់ដោយលក្ខខណ្ឌអាយុកម្រិតវប្បធម៌ ចរិយាមាយាទ រួមជាមួយនឹងបទពិសោធន៍ការងារ។

ប្រកាសនេះក៏បានកំណត់ការទទួលខុសត្រូវ និងការដកហូតសិទ្ធិពីអ្នកទាំងនោះផងដែរ ដោយត្រង់ប្រការ៦ នៃប្រកាសនេះ បានកំណត់ថា ក្រសួងព័ត៌មានដកហូតការទទួលស្គាល់គុណវុឌ្ឍិពីរូបវន្ត និងនីតិបុគ្គលក្នុងករណីប្រព្រឹត្ត ផ្ទុយនឹងប្រកាសនេះ។ ក្រសួងព័ត៌មានមានសិទ្ធិផ្អាកជាបណ្តោះអាសន្ន ឬបញ្ចប់សុពលភាពអាជ្ញាបណ្ណចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលរំលោភទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មា ន។

លោក ឈាង វណ្ណៈ បានសំណូមពរម្ចាស់អង្គភាព វិទ្យុទូរទស្សន៍ និងម្ចាស់អង្គភាពអ្នកសារព័ត៌មានត្រូវស្វែងយល់ និងចូលរួមគោរពនិងអនុវត្តឱ្យបាននូវលក្ខណ្ឌទាំងអស់នេះ ដើម្បីប្រកបអាជីពជាអ្នកសារព័ត៌មាន បានត្រឹម ត្រូវទៅតាមប្រកាសរបស់ក្រសួងឲមានប្រសិទ្ធភាព ធ្វើយ៉ាងណាដើម្បីឲ្យសង្គមរបស់យើងគ្មានអំពើហិង្សាអសន្តិសុខ និងអស្ថិរភាពសង្គម៕