FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រវត្តិរូបសង្ខេបរបស់ «អ្នកឧកញ៉ា គង់ សាង សមាជិកក្រុមប្រឹក្សាភិបាល និងជាព្រឹទ្ធាចារ្យសហស្ថាបនិក នៃសមាគមឧកញ៉ាកម្ពុជា»

12-02-2026 20:28

(ភ្នំពេញ)៖ ទស្សនាវីដេអូពីជីវប្រវត្តិសង្វេបរបស់អ្នកឧកញ៉ា គង់ សាង អតីតប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៨:៥៨នាទីយប់ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

សូមបញ្ជាក់ដែរថា អ្នកឧកញ៉ា គង់ សាង បានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០មកម្ល៉េះ ដោយក្នុងចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ បាននាំចូលនូវផលិតផលមួយចំនួនពីបរទេសមកលក់ក្នុងប្រទេសជាពិសេសក្រណាត់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ នាចុងឆ្នាំ១៩៩៦ លោក និងដៃគូធុរជនចិនតៃវ៉ាន់ បានបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រោយមកទៀតបង្កើតរោងចក្រប៉ាក់។

លោកជាក៏ស្ថាបនិកនៃរោងចក្រ Evergreen Apparel Cambodia Co., Ltd. ក៏ដូចជារោងចក្រ Evergreen Industrial Co., Ltd. និងរោងចក្រ Evergreen Computerized Embroidery Company ផងដែរ។ បន្ថែមលើនេះ លោកក៏បានធ្វើការវិនិយោគលើវិស័យផ្សេងៗមួយចំនួនទៀត៕

ខាងក្រោមនេះជាវីដេអូសង្ខេបពីជីវប្រវត្តិរបស់អ្នកឧកញ៉ា គង់ សាង៖