អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បង្ហាញលទ្ធផលនៃការប្រមូលពន្ធគយ ក្នុងឆ្នាំ២០២៥ ដែលសម្រេចបានទឹកប្រាក់ ៣ ១៨១លានដុល្លារ កើន២១% (Video inside)
12-02-2026 17:45
(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញនូវលទ្ធផលនៃការប្រមូលចំណូលពន្ធគយ ក្នុងឆ្នាំ២០២៥ ដែលសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងទឹកប្រាក់ ៣១៨១លានដុល្លារ កើនឡើង២១ភាគរយ បើធៀបនឹងឆ្នាំ២០២៤ និងលើសផែនការដែលកំណត់ដោយច្បាប់ថវិកាឆ្នាំ២០២៥ រហូតដល់២៤ភាគរយ។
បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីប្រតិភូអម កំណើនល្អនៃចំណូលពន្ធគយឆ្នាំ២០២៥ គឺដោយសារការកើនឡើងនៃការនាំចូលយានយន្ត គ្រឿងសំណង់ និងប្រេងឥន្ធនៈជាដើម។
ការលើកឡើងរបស់បណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕
សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត គុណ ញឹម៖














