FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាចំនួន១០៧នាក់ នៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ

12-02-2026 16:42

(កំពង់ធំ)៖​ សាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ សហការជាមួយមន្ទីរឣប់រំ យុវជន និងកីឡាខេត្ត អនុសាខាកក្រកស្រុកស្ទោង បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានៅវិទ្យាល័យ ជា ស៊ីម ប្រឡាយក្រោមអធិបតីភាពលោក សាយ គឹមឡម ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោកស្រី ឡាយ សុថាវន្ត អនុប្រធានការិយាល័យយុវជន នៃមន្ទីរឣប់រំ យុវជន និងកីឡាខេត្ត លោក សាយ សិរីវុទ្ឋ នាយកវិទ្យាល័យ ជា ស៊ីមប្រឡាយ សមាជិកសមាជិកាគណ:កម្មាធិការ អនុសាខា លោកនាយក នាយករង ទីប្រឹក្សា​យុវជន​ លោកគ្រូឣ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ជា ស៊ីម ប្រឡាយចំនួន១០៧នាក់ ស្រី(៧១នាក់)។

​លោក សាយ សិរីវុទ្ឋ នាយកវិទ្យាល័យ ជា ស៊ីមប្រឡាយ បានថ្លែងការកោតសរសើរចំពោះក្រុមយុវជន​ទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយ​កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធានកាកបាទក្រហមកម្ពុជា និងលោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ លោក សាយ គឹមឡម បានផ្តាំផ្ញើដល់ប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជាត្រូវ ខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យ និងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ចៀសវាងការប្រើប្រាស់អំពើហិង្សា ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សារៀនសូត្រ ចូលរួមអនាម័យ ថែរក្សាសុខភាព និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ។

យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យ ជា ស៊ីម ប្រឡាយធ្វើការប្តេជ្ញាចិត្តដូចតទៅ៖

*១៖ ខិតខំអនុវត្តឱ្យបានល្អ វិន័យ បទបញ្ជា របស់យុវជនកាកបាទក្រហមកម្ពុជា
*២៖ ប្រកាន់ខ្ជាប់នូវស្មារតី សាមគ្គីភាពរវាងគ្នា និងគ្នារវាងយុវជនកាកបាទក្រហមកម្ពុជា និងយុវជនដ៏ទៃទៀត
*៣៖ ខិតខំរៀនសូត្រយកចំណេះវិជ្ជា ដើម្បីក្លាយជាកូនល្អ សិស្សល្អ យុវជនល្អ មិត្តល្អ ពលរដ្ឋល្អមិនធ្វើអំពើអសីលធម៌ផ្សេងៗ ដែលនាំឱ្យអ្នកមានគុណពិបាកចិត្ត និងមានទុក្ខ
*៤៖ អនុវត្តក្រមសីលធម៌ មិត្តអប់រំមិត្ត មិនបណ្តោយខ្លួនឱ្យធ្លាក់ចូលក្នុងអំពើមិនល្អ មានល្បែងពាលា គ្រឿងញៀន ក្មេងទំនើង
*៥៖ មិនប្រើឯកសណ្ឋាននេះដើម្បីគ្រាន់តែល្អមើល បង្អួតគេឯងឡើយ គឺប្រើក្នុងបេសកកម្មរបស់ខ្លួនជាយុវជនកាកបាទក្រហម បេះដូងមនុស្សធម៌បរិសុទ្ធថ្លៃថ្លា ជួយដល់អ្នករងគ្រោះងាយរងគ្រោះបំផុត *៦៖ ចូលរួមធ្វើសកម្មភាពជាក់ស្តែងដូចជា សុវត្ថិភាពចរាចរណ៍ អនាម័យ បរិស្ថាន អប់រំថែទាំសុខភាព ដល់សហគមន៍ ចូលរួមចំណែកចំណែកទប់ស្កាត់អំពើអសីលធម៌ក្នុងសង្គម ដូចជាគ្រឿងញៀន ក្មេងទំនើងអំពើហិង្សា ព្រមទាំងចូលរួមដាំ និងថែរក្សាដើមឈើ។

សូមបញ្ជាក់ថា សម្រាប់អាវ មួក និងកន្សែង ជាអំណោយរបស់លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកស្រី តាមរយៈលោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង៕