FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមស្បែកជើងកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានពន្ធដា រៀបចំសិក្ខាសាលា ស្តីពីកាតព្វកិច្ចប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធ

09-02-2026 10:16

(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងក្រុមហ៊ុន K Professional Accountants នៅថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដា រៀបចំសិក្ខាសាលាក្រោមប្រធានបទ «កាតព្វកិច្ចប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធ» ដោយមានសមាជិក សមាជិកានៃសមាគមចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុប ៧០ក្រុមហ៊ុន។

ក្នុងសិក្ខាសាលានេះ លោក ត្រាំង ឡៃ អនុប្រធាន នាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើបទបង្ហាញស្តីពី «ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ» ខណៈលោក ឆាយ ជាហេង អនុប្រធាន នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើបទបង្ហាញស្តីពី «បច្ចុប្បន្នភាពច្បាប់ពន្ធដារ»។

សូមជម្រាបថា ចំណុចសំខាន់ៗនៃសិក្ខាសាលា រួមមាន៖

១៖ បទបង្ហាញអំពី ពន្ធលើប្រាក់ចំណូល

*កាតព្វកិច្ចទូទៅៈ អ្នកជាប់ពន្ធត្រូវដាក់លិខិតប្រកាសពន្ធក្នុងរយៈពេល ៣ខែក្រោយដំណាច់ឆ្នាំជាប់ពន្ធ *វិធានគិតពន្ធលើប្រាក់ចំណូល = ចំណូល-ចំណាយ តាមបញ្ជីគណនេយ្យ +/- និយ័តកម្ម តាមច្បាប់សារពើពន្ធ = ចំណូលជាប់ពន្ធ -> ពន្ធលើប្រាក់ចំណូល = អត្រាពន្ធ x ចំណូលជាប់ពន្ធ *ការលើកទឹកចិត្តពន្ធដារ តាមច្បាប់វិនិយោគ , សហគ្រាសឧស្សាហកម្មវាយនភណ្ឌកាត់ដេរ, កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤-២០២៧, ភូមិភាគឥ្ឍសាន ឆ្នាំ២០២៥-២០២៨ *បញ្ហាជួបប្រទះញឹកញាប់ក្នុងការប្រកាសពន្ធប្រចាំឆ្នាំ។

២៖ បទបង្ហាញទី២ និយាយពីបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារ ដែលរួមមាន៖ *១. សារាចរណែនាំស្ដីពីលើកលែងកាតព្វកិច្ចពន្ធកាត់ទុកលើសួយសារ និងការប្រាក់ក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស *២. ប្រកាសស្ដីពី ការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ *៣. ប្រកាសស្ដីពី ពន្ធលើចំណេញមូលធន *៤. សេចក្ដីណែនាំស្ដីពី កាតព្វកិច្ចសារពើពន្ធចំពោះសមាជិកក្រុមប្រឹក្សាភិបាល ឬនាយកក្រុមហ៊ុន *៥. សេចក្ដីណែនាំស្ដីពី កាតព្វកិច្ចសារពើពន្ធចំពោះបុព្វលាភភាគហ៊ុន *៦. សេចក្ដីណែនាំស្ដីពីនីតិវិធីនៃការស្នើសុំការលើកទឹកចិត្តអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋសម្រាប់ការផ្ដត់ផ្គង់ទំនិញ និងសេវា *៧. សេចក្ដីណែនាំពីឯកសារបញ្ជាក់ចំពោះការប្រាក់ក្នុងចំណោមបុគ្គលទាក់ទិន *៨. សេចក្ដីណែនាំស្ដីពីការចាត់ថ្នាក់ទ្រព្យសកម្មរយៈពេលវែងសម្រាប់រចនាសម្ព័ន្ធអគារ និងកម្មវិធីកុំព្យូរទ័រ *៩. សេចក្ដីណែនាំស្ដីពីនីតិវិធីនៃការកត់ត្រា និងប្រកាសពន្ធចំពោះប្រតិបត្តិការកើតឡើងនិង បានកត់ត្រាបញ្ជីគណនេយ្យមុនការទូទាត់ប្រាក់៕

*៩. សេចក្ដីណែនាំស្ដីពីនីតិវិធីនៃការកត់ត្រា និងប្រកាសពន្ធចំពោះប្រតិបត្តិការកើតឡើងនិង បានកត់ត្រាបញ្ជីគណនេយ្យមុនការទូទាត់ប្រាក់៕