លោក ឌិត ទីណា និងប្រតិភូអមដំណើរ គោរពវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ យី សុថាត់ ដែលរងរបួសនៅសមរភូមិ និងទទួលមរណភាពកាលពីថ្ងៃទី៦ កុម្ភៈ
08-02-2026 20:34
(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមជាមួយប្រតិភូអមដំណើរ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានចូលគោរពវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ យី សុថាត់ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលបានរងរបួសទៅសមរភូមិជួរមុខ និងទទួលមរណភាពនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
យើងទាំងអស់គ្នានឹងចងចាំជារៀងរហូតចំពោះការពលីដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនរបស់យើងក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរភាពទឹកដីពីខ្មាំងឈ្លានពាន៕








