FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជន​បរទេស ៦២៥នាក់​ទៀតហើយ ត្រូវបានបណ្ដេញចេញ​ពីកម្ពុជា

08-02-2026 18:38

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយក​អន្តោ​ប្រវេសន៍ បណ្តេញ​ជន​បរទេស​សរុបចំនួន៦២៥នាក់ (ស្រី ៦នាក់)ទៀតហើយចេញពីកម្ពុជា។ ជនបរទេសដែលបណ្តេញ​ចេញពីកម្ពុជានេះ មាន ៦សញ្ជាតិ រួមមាន ឥណ្ឌា ប៉ាគីស្ថាន ចិន មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូណេស៊ី។

ក្នុងចំណោមជនបរទេសដែលបណ្តេញចេញនេះ មានជនជាតិចិនចំនួន ១១០នាក់ និង​ជនជាតិមីយ៉ាន់ម៉ា ចំនួន ៥៤៨នាក់។ ពួកគេត្រូវបានបណ្តេញចេញបន្ទាប់​ពីរកឃើញ​មានការជាប់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), ការលួច​ឆ្លងដែន ស្នាក់នៅ និងធ្វើ​ការងារ​ខុស​ច្បាប់។

ជនបរទេសទាំងនេះ ត្រូវបានបណ្តេញចេញតាមច្រកទ្វារអាកាសអន្តរជាតិតេជោ និងច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍។

ត្រឹមរយៈពេល៨ថ្ងៃដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ មានជនបរទេសច្រើនជាតិសាសន៍​ជាច្រើន​ពាន់នាក់ហើយ ត្រូវបានបណ្តេញចេញ។ នេះជាការបង្ហាញឱ្យឃើញនូវស្មារតី​ដ៏មុត​មាំ​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ក៏ដូចជាបោសសំអាត​ជន​បរទេស​រស់នៅខុសច្បាប់នៅកម្ពុជា៕