FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកតាំងគោក លើកទឹកចិត្តឲ្យប្រជាកសិករដាំដំណាំក្រោយប្រមូលផលឱ្យបានច្រេីនក្រោយរដូវស្រូវវស្សា

08-02-2026 18:27

(កំពង់ធំ)៖ ក្រោយពីធ្វើការប្រមូលផលស្រូវរួចមក ប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក បានដាំដំណាំ ដូចជា ឪឡឹក ត្រសក់ ដើម្បីផ្គត់ផ្គង់ជីវិភាពរស់នៅ ក្នុងការកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ និងគ្មានជាតិគីមីផងដែរ ដែលទាំងនេះក៏ដោយសារតែនៅតំបន់នេះមានប្រភពទឹកគ្រប់គ្រាន់។

អាជ្ញាធរស្រុកតាំងគោក ដឹកនាំដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុក នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងពិនិត្យមើលស្រូវ និងផលដំណាំរបស់ប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក។ នៅក្នុងការចុះសួរសុខទុក្ខនេះ ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះបន្លែបង្កាគ្រប់ប្រភេទ ដោយត្រូវដាំឆ្លាស់គ្នា ពោលគឺកុំដាំដំណាំដូចៗគ្នាច្រើនពេក ដែលនាំឱ្យមានការលំបាកក្នុងការរកទីផ្សារ ។

លោកអភិបាលស្រុកតាំងគោក បានបន្តទៀតថា ប្រជា កសិករ ដែលដាំបន្លែខាងលើត្រូវគិតគូរពីផលប៉ះពាល់ និងសុខភាព របស់ប្រជាពលរដ្ឋ ដែលទិញបន្លែយកទៅធ្វើម្ហូបទទួលទាន គឺត្រូវប្រើជីធម្មជាតិ មិនត្រូវប្រើគីមីនោះឡើយ។ ម្យ៉ាងវិញទៀត បើសិនជាមានករណីជួបប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះត្រូវរាយការណ៍ជូនដល់មន្រ្តីជំនាញកសិកម្មស្រុក ឱ្យចុះទៅពិនិត្យ និងរកវិធីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះដែរលោកអភិបាលស្រុកតាំងគោក ក៏បានណែនាំដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុក ដាក់ចុះតាមមូលដ្ឋានឲ្យបានញឹកញាប់ដើម្បីសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើងសូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។

លោកអភិបាលស្រុក ក៏ក្រើនរំលឹកដល់អាជ្ញាធរឃុំផងដែរថាត្រូវតាមដាននិងផ្សព្វផ្សាយជាប្រចាំនូវលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំស្តីពីការធ្វើស្រែប្រាំងនៅតាមប្រព័ន្ធធារាសាស្រ្តចំនួន ១៤ទីតាំងក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដោយសារក្រសួងធនធានទឹក និងឧតុនិយមបាននិងកំពុងសាងសង ជួសជុលស្តាឡើងវិញនូវប្រព័ន្ធធារាសាស្រ្ត ជៀសវាងពួកគាត់ធ្វើខ្វះទឹកខាត់បង់ពេលវេលា និងថវិកា។

ចំណែកប្រជាកសិករ រីករាយសប្បាយចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណបំផុតពេលដែលឃើញថ្នាក់ដឹកនាំស្រុក តែងតែចុះសួរសុខទុក្ខ រហូតដល់កន្លែងដាំដុះបែបនេះ៕