ជនបរទេសជិត៣០០នាក់ទៀត ត្រូវបានបន្ដបណ្ដេញចេញពីប្រទេសកម្ពុជា ក្រោយប្រព្រឹត្តបទល្មើស
05-02-2026 14:59
(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តបណ្តេញជនបរទេសសរុបចំនួន២៨៩នាក់ (ស្រី៤១នាក់) ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសទាំងអស់នោះ មាន៧សញ្ជាតិ រួមមាន៖ វៀតណាម បង់ក្លាដេស ចិន នីហ្សេរីយ៉ា ចិនតៃវ៉ាន់ ឥណ្ឌា ឥណ្ឌូនេស៊ី ក្នុងនោះមានជនជាតិវៀតណាម (១៧៦នាក់)។ ពួកគេត្រូវបានសមត្ថកិច្ចបង្ក្រាបបានកាលពីពេលកន្លងទៅ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕






