FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ឈាង រ៉ា វាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅមណ្ឌលសុខភាព កោះកេរ្តិ៍ ខេត្តព្រះវិហារ ដែលប្រឹងប្រែង និងសហការគ្នាយ៉ាងល្អ ក្នុងការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ

01-02-2026 20:04

(ព្រះវិហារ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់មន្រ្តីសុខាភិបាល ដែលប្រឹងប្រែង និងសហការរួមគ្នា ក្នុងការបម្រើសេវាថែទាំសុខភាព ព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរ៍ភាព ស្របនឹងពាក្យមួយថា «ទុក្ខអ្នកជំងឺ គឺជាទុក្ខរបស់គ្រូពេទ្យ»

ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសដឹកនាំថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅក្នុងមណ្ឌលសុខភាព កោះកេរ្តិ៍ ស្រុកគូលែន ខេត្តព្រះវិហារ នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសដ៏មមាញឹកលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានពិនិត្យដោយផ្ទាល់ ហើយបានកត់សម្គាល់ឃើញថា មណ្ឌលសុខភាព បានរៀបចំបានល្អទាំងហេដ្ឋារចនាសម្ព័ន្ធ និងការបម្រើសេវាសុខាភិបាលជាប់ជាប្រចាំ ២៤ម៉ោង និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រឹងមាំ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ៕