FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ប្រកាសទទួលស្គាល់សមាជិកថ្មី ៣៤៥នាក់ ដែលមកពីគណបក្សនយោបាយផ្សេងៗ

01-02-2026 19:12

(ព្រៃវែង)៖ លោក ស្បោង សារ៉ាត់ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងលោក យូ សេរីវុឌ្ឍ បេសជនពិសេសរបស់សម្តេចតេជោ និង ជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន រាជធានី ខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មី ដែលមកពីគណបក្សនយោបាយនានាចំនួន ៣៤៥នាក់ ប្រព្រឹត្តស្ថិតនៅគណបក្សស្រុកពោធិ៍រៀង ខេត្តព្រៃវែង ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ស្បោង សារ៉ាត់ បានលើកឡើងថា ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នាដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិនិងចង់បង្ករអស្ថេរភាពសង្គមជាតិ។

ជាមួយគ្នានេះលោកសូមឱ្យអាជ្ញាធរស្រុកក្រុងឃុំ សង្កាត់ ភូមិសុំយកចិត្តទុកដាក់តាមដានរាល់ទុក្ខលំបាករបស់ពួកគាត់ចំពោះបងប្អូនប្រជាពលរដ្ឋសមាជិកសមាជិកាដែលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

លោក យូ សិរីវុឌ្ឍ បានថ្លែងទៅកាន់សមាជិកទាំងអស់ថា សមាជិកថ្មីមកពីគណបក្សប្រឆាំងនានាចូលរួមជីភាពជាមួយគណបក្សប្រជាជនកម្ពុជារួមគ្នាបន្តរក្សាសុខសន្តិភាពក្រោមម្លប់សន្តិភាពមានសន្តិភាពទើបយើងមានថ្ងៃនេះ។

លោកបានបន្ថែមទៀតថា មានតែសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃទទេ ហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត៕