FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីសុខាភិបាល ប្រគល់សម្ភារបរិក្ខារពេទ្យ ជាអំណោយរបស់ WHO និងUNFPA ប្រចាំកម្ពុជា ដល់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ សម្រាប់បម្រើសេវាជូនពលរដ្ឋ

01-02-2026 19:09

(ឧត្តរមានជ័យ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំយកកញ្ចប់សម្ភារបរិក្ខារពេទ្យ ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ប្រគល់ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីប្រើប្រាស់ក្នុងការពិនិត្យ ព្យាបាល និងសង្គ្រោះប្រជាពលរដ្ឋ ដែលចូលមកទទួលសេវានៅមន្ទីរពេទ្យ និងកញ្ចក់សម្ភារៈបរិក្ខារពេទ្យសម្រាប់ជួយសង្រ្គោះជីវិតទាក់ទងនឹងសុខភាពបន្តពូជ សម្រាប់សហគមន៍តាមព្រំដែន។

កញ្ចប់សម្ភារបរិក្ខារពេទ្យ ដែលផ្តល់ដោយអង្គការ WHO និង UNFPA តាមរយៈក្រសួងសុខាភិបាល នេះពិតជារួមចំណែកយ៉ាងសំខាន់ខ្លាំង ក្នុងការឆ្លើយតបតម្រូវការសុខាភិបាលបន្ទាន់ និងការថែទាំសុខភាព ជាពិសេសសម្រាប់ជនភៀសសឹក និងប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងបញ្ហាសុខភាព។

ការផ្តល់ជូនសម្ភារបរិក្ខារពេទ្យនេះ ជាការរួមចំណែកជួយគាំទ្រដល់ មន្ទីរសុខាភិបាល ក្នុងការប្រតិបត្តិការងារបម្រើសេវាសុខាភិបាល បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព៕