FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ៖ មានពលរដ្ឋភៀសសឹក៧៥៣នាក់បន្ថែមទៀត បានបន្តវិល​ត្រ​ឡប់​ទៅ​លំនៅឋានវិញ (Video inside)

01-02-2026 15:47

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតពីម៉ោង៦ព្រឹកថ្ងៃទី៣១ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៧៥៣នាក់បន្ថែមទៀត បានបន្តវិល​ត្រ​ឡប់​ទៅ​លំនៅឋានវិញ។

បើតាមក្រសួងមហាផ្ទៃ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មាន​ប្រមាណ​ជិត៥សែន៤ម៉ឺននាក់ ឬស្មើនឹង៨៣% បានវិលត្រឡប់ទៅលំនៅឋាន​វិញ​ហើយ​។ ដូច្នេះ មានពលរដ្ឋភៀសសឹកចំនួន១១១ ៥០៩នាក់ទៀត កំពុង​បន្តស្នាក់​អាស្រ័យ​តាម​ជំរំនានា ក្នុងនោះស្រី្តមានចំនួន៥៨ ៤៤៨នាក់ និងកុមារ​ចំនួន ៣៦ ៤៩៤​នាក់៕