ពលរដ្ឋងាយរងគ្រោះបំផុត នៅឃុំតាពូង ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល
01-02-2026 09:07
(បាត់ដំបង)៖ លោក តេង គឹមស៊ាន ប្រធានគណៈកម្មាធិ ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ព្រមទាំងសហការី នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានចុះជួបសំណាលសួរសុខទុក្ខនឹងនាំយកអំណោយ មនុស្សធម៌ របស់សប្បុរសជនតាមរយៈ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ផ្ដល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលជាស្រ្ដីមេម៉ាយ មានជីវភាពទីទ័លក្រ ចំនួន១គ្រួសារចិញ្ចឹមៗចំនួន៦នាក់ ចៅស្រី ៥នាក់ក្នុងបន្ទុកស្ថិតនៅ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានអនុសាខា បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងពាំនាំនូវការផ្តាំផ្ញើពីសំ
ណាក់ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។
លោក តេង គឹមស៊ាន បានគូសបញ្ជាក់ថា តមតាមអនុសាសន៍របស់ លោក សុខ លូ អភិបាលខេត្តនិង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្តល់អនុសាសន៍ឱ្យមន្ត្រីក្រោមឱវាទ ជាពិសេសអនុសាខាក្រុងស្រុកទាំងអស់ត្រូវធ្វើសកម្ម
ភាពមនុស្សធម៌ដោយចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលត្រូវការឱ្យជួយពិតប្រាកដ។
ជាមួយគ្នានេះសូមអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំង អស់រស់នៅ ប្រកបដោយអនាម័យ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយកុំបរិភោគ ផ្អែមពេក កុំប្រៃពេក និងកុំខ្លាញ់ពេក ដើម្បីជៀសផុតពីជំងឺមិនឆ្លងនានា មានដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរុំារ៉ៃ និងជំងឺមហារីកជាដើម។
ទន្ទឹមនឹងនេះ សូមបន្តការយកចិត្ត ទុកដាក់ចំពោះជំងឺគ្រុនឈាម មិនត្រឹមតែកុមារនោះទេដែលអាចឆ្លង មនុស្សចាស់ក៏អាចា កើតជំងឺគ្រុនឈាមដូចគ្នា និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយ នានាដែលបង្កឡើងដោយមនុស្សនិងធម្មជាតិ ជាមួយគ្នានេះត្រូវជំរុញចៅៗឱ្យបានសិក្សារៀនសូត្រឱ្យបានគ្រប់គ្នាៗដើម្បីអនាគត់រុងរឿងនិងជៀសផុតពីភាពក្រីក្រ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនេះរួមមាន៖ អង្ករចំនួន ២០ គីឡូក្រាម,ទឹកត្រី ១យួរ,ទឹកស៊ីអ៉ីវ ១យួរ,ត្រីខ ១យួ,ទឹកសុទ្ធ ១កេស និង១០យួរ,មី ២កេស,មុង ១,ភួយ ១,កន្ទេល១,សម្លៀសបំពាក់មួយចំនួន និងថវិកាចំនួន ៧ម៉ឺនរៀលផងដែរ ៕






