CMAC ដោះគ្រាប់បែកប្រភេទ MK-82 ទម្ងន់ជាង ២៣០គីឡូក្រាមចំនួន ២គ្រាប់ ដែលទាហានថៃទម្លាក់ ក្នុងសង្គ្រាមឈ្លានពានលើកម្ពុជា (Video inside)
30-01-2026 14:04
(ព្រះវិហារ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់-CMAC) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា កម្លាំងអង្គភាព CMAC ទិសខេត្តព្រះវិហារ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ទម្ងន់ជាង ២៣០គីឡូក្រាមចំនួន ២គ្រាប់ ដែលសៀមបានទម្លាក់ក្នុងសង្គ្រាមឈ្លានពាន ក្នុងភូមិសាស្ត្រសមរភូមិព្រំដែនកម្ពុជា-សៀម។
លោក ហេង រតនា បានបញ្ជាក់ដូច្នេះថា «កងកម្លាំងCMAC ទិសខេត្តព្រះវិហារ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ទម្ងន់ជាង ២៣០គីឡូក្រាមចំនួន ២គ្រាប់ ដែលគ្រាប់បែកទាំងនេះផលិតនៅខែមករា ឆ្នាំ២០១០ និងខែឧសភា ឆ្នាំ២០១១ ហើយគ្រាប់បែកទាំងនេះបានទម្លាក់ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសង្គ្រាមសៀមឈ្លានពាន ក្នុងភូមិសាស្ត្រសមរភូមិព្រំដែនកម្ពុជា-សៀម»៕











