ក្រសួងមហាផ្ទៃ៖ ពលរដ្ឋភៀសសឹក ៩៩២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ
27-01-2026 17:05
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា ចាប់ពីម៉ោង៦ព្រឹកថ្ងៃទី២៦ ដល់ម៉ោង៦ព្រឹកថ្ងៃទី២៧ ខែមករានេះ មានពលរដ្ឋភៀសសឹក៩៩២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។
ក្រសួងបន្តថា ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥សែន ៣ម៉ឺននាក់
ឬជាង ៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។
នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានាចំនួន ១១៣.០៤០នាក់ទៀត ក្នុងនោះស្រី្តមាន ៥៩.១៥៩នាក់ និងកុមារ ៣៧.០៨៨នាក់៕




