សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យាងប្រទានព្រះរាជអំណោយ ជូនដល់សិក្សានុសិស្សសាលាបឋមសិក្សាភ្នំល្ង
27-01-2026 16:18
(កំពត)៖ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រីព្រះករុណាព្រះមហាក្សត្រសីហមុនី អមព្រះរាជដំណើរដោយ ព្រះមន្ត្រីសង្ឃ ព្រះមេគណខេត្ត ឧត្តមទីប្រឹក្សា ទីប្រឹក្សាសម្តេចជាអម្ចាស់ និងលោកស្រី ឧកញ៉ា អនុប្រធានប៉ុស្ដិ៍សុខភាព ក្រុមគ្រូពេទ្យ ព្រមទាំងសប្បុរសជន នាថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ បានយាងនិងអញ្ជើញ ប្រទានចែកនូវគ្រឿងសម្ភារៈសិក្សា ដល់សិក្សានុសិស្សសាលាបឋមសិក្សាភ្នំល្ង ស្ថិតនៅក្នុងភូមិកន្លង់ ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។
ព្រះរាជអំណោយ រួមមាន កាកាបស្ពាយពីក្រោយ ដបទឹក ប៊ិក សៀវភៅ ខ្មៅដៃ នំស្រួុយលីលី នំបុ័ង សាំងវិច និងថវិកាចំនួន។ ក្នុងនោះ ក៏មានចូលរួមពីលោកគ្រូនាយកសាលា លោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិក្សានុសិស្ស អាជ្ញាធរមូលដ្ឋានលោកមេប៉ុស្ដិ៍ ឃុំស្ដេចគង់ខាងជើង ៣០០អង្គនាក់ និងសិក្សានុសិស្ស ១៩៥នាក់។
បន្ថែមពីនេះផងដែរ សម្ដេចជាអម្ចាស់បានប្រទាននូវថវិកាមួយចំនួន ជូនដល់អាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលសិក្សានុសិស្សនៅសាលាបឋមសិក្សាភ្នំល្ង៕





