អ្នកប្រើប្រាស់នៅប្រទេសចិន បញ្ជាក់ថា CoolApp គឺជាកម្មវិធីឆាតរបស់កម្ពុជាតែមួយគត់ដែលប្រើប្រាស់បាន មិនត្រូវការ VPN សម្រាប់ទំនាក់ទំនងមកកម្ពុជា
27-01-2026 15:00
(ភ្នំពេញ)៖ ក្នុងពេលបច្ចុប្បន្ន CoolApp ដែលជាកម្មវិធីឆាតដំបូងបង្អស់របស់កម្ពុជា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង មិនត្រឹមតែនៅក្នុងស្រុកប៉ុណ្ណោះទេ សូម្បីតែបងប្អូនពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការងារនៅប្រទេសចិន ក៏បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងផងដែរ។ អ្វីដែលជាចំណុចពិសេសបំផុតនោះគឺ CoolApp អាចប្រើប្រាស់សម្រាប់ផ្ញើសារ និងខលចេញ-ចូល រវាងប្រទេសចិន និងកម្ពុជា បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ប្រើប្រាស់ប្រព័ន្ធជំនួយ VPN ឡើយ។
អ្នកប្រើប្រាស់ជាច្រើនដែលកំពុងស្ថិតនៅប្រទេសចិន បានឱ្យដឹងថា កន្លងមកការទាក់ទងមកកាន់គ្រួសារនៅកម្ពុជាតាមរយៈកម្មវិធីផ្សេងៗ តែងតែមានភាពរអាក់រអួល ឬតម្រូវឱ្យបើក VPN ដែលនាំឱ្យល្បឿនអ៊ីនធឺណិតយឺត និងពិបាកក្នុងការសន្ទនា។ ប៉ុន្តែ ចាប់តាំងពីពួកគេបានប្ដូរមក ប្រើប្រាស់ CoolApp មក ការខលជាសំឡេង និងវីដេអូមានភាពច្បាស់ល្អ កម្រិតសំឡេងឮខ្លាំង និងមិនមានការកាត់ផ្ដាច់ឡើយ។
មូលហេតុដែលធ្វើឱ្យ CoolApp ក្លាយជាជម្រើសលេខ១ សម្រាប់ពលរដ្ឋខ្មែរនៅចិន គឺមិនត្រូវការ VPN ដោយអាចប្រើប្រាស់បានដោយសេរី ក្នុងប្រទេសចិន ដែលជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នកចង់ទាក់ទងមកកម្ពុជា។ ប្រើប្រាស់បច្ចេកវិទ្យា Encryption កម្រិតខ្ពស់ ដោយរក្សានូវសុវត្ថិភាព និងឯកជនភាព ១០០% ដែលគ្មានអ្នកណាម្នាក់អាចមើលឃើញ ឬលួចស្ដាប់ការសន្ទនាបានឡើយ សូម្បីតែក្រុមហ៊ុន CoolApp ខ្លួនឯង។ មួយវិញទៀតល្បឿនលឿន និងច្បាស់ល្អ ទោះបីស្ថិតក្នុងតំបន់ដែលមានសេវាអ៊ីនធឺណិតខ្សោយ ក៏ CoolApp នៅតែអាចដំណើរការបានយ៉ាងរលូន និងជាចុងក្រោយ ដែលមិនអាចបំភ្លេចបាននោះគឺ មោទកភាពជាតិ ជាស្នាដៃសុទ្ធសាធរបស់កូនខ្មែរ ដែលមានស្តង់ដារអន្តរជាតិ មិនចាញ់កម្មវិធីបរទេសឡើយ។
សូមបញ្ជាក់ថា CoolApp បច្ចុប្បន្នមានអ្នកប្រើប្រាស់រាប់សែននាក់ និងបន្តកើនឡើងជារៀងរាល់ថ្ងៃ។ លោកអ្នកអាចទាញយកកម្មវិធីនេះបានទាំងនៅលើ App Store, Google Play និងមានកំណែសម្រាប់ Desktop ផងដែរ៕
Please Download & Update:
https://downloads.coolapp.com.kh
