FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ារ យ៉ារិទ្ធិ៖ ឥទ្ធិពលលោក ដូណាល់ ត្រាំ មានត្រឹមក្នុងអាណត្តិរបស់លោកតែប៉ុណ្ណោះ (Video inside)

26-01-2026 18:30

(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួរថា ហេតុអ្វីបានជាលោក ដូណាល់ ត្រាំ មានការផ្លាស់ប្ដូរខុសពីឆ្នាំ២០២៥ ដែលដើរសម្របសម្រួលឲ្យមានសន្តិភាព ប៉ុន្តែនៅឆ្នាំ២០២៦នេះ លោកបែជាគម្រាមដណ្ដើមយក Greenland ទៅវិញ តើពិភពលោកនឹងទៅជាយ៉ាងណា? ឆ្លើយតបនឹងសំណួរនេះ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានអះអាងថា បើទោះលោក ដូណាល់ ត្រាំ មានការគម្រាមគំហែងលើបណ្ដាប្រទេសមួយចំនួនក្ដី ក៏ឥទ្ធិពលរបស់លោកមានខ្លាំងត្រឹមក្នុងអាណត្តិរបស់លោកជាប្រធានាធិបតីអាមេរិកតែប៉ុណ្ណោះ បើទោះជាលោកជាប្រធាននៃ

ដែលទើបបង្កើតឡើងក្ដី តែប្រសិនជាលោកមិនមែនជាប្រធានាធិបតីអាមេរិក នោះឥទ្ធិពលរបស់លោកក៏ត្រឡប់ធម្មតាវិញដូចគ្នា។ ការបញ្ជាក់បែបនេះរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖