លោក សួន សេរីរដ្ឋា បង្ហាញពីអត្ថបទប្រយោជន៍ ដែលអាចទទួលបានក្នុងនាមជាសមាជិក «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ដូណាល់ ត្រាំ (Video inside)
26-01-2026 18:24
(ភ្នំពេញ)៖ បើទោះជា «ក្រុមប្រឹក្សាសន្តិភាព» ដែលបង្កើតឡើងដោយលោក ដូណាល់ ត្រាំ មិនអាចដើរតួជំនួសអង្គការសហប្រជាតិក៏ពិតមែន ប៉ុន្តែលោក សួន សេរីរដ្ឋា ប្រធានវេទិការសន្តិភាពកម្ពុជា មើលឃើញថា ជាឱកាសដ៏ធំ សម្រាប់ប្រទេសជាសមាជិក ចាប់យកឱកាសពង្រីកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងរដ្ឋសមាជិកផ្សេងទៀត ដែលសុទ្ធតែជាប្រទេសអ្នកមាន អាចងាយទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយគ្នា កាន់តែច្រើន និងងាយស្រួលជាងមុន។ ការបញ្ជាក់បែបនេះរបស់លោក សួន សេរីរដ្ឋា ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។






