សិក្ខាសាលាពិសេសសម្រាប់កម្មាភិបាលជាថ្នាក់ដឹកនាំសំខាន់ សម្រាប់ថ្នាក់ខេត្ត-ក្រសួងរៀនសូត្រ និងអនុវត្តជាក់ស្តែងនូវស្មារតីនៃសន្និសីទពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបិទបញ្ចប់
26-01-2026 17:41
(ប៉េកាំង)៖ នាថ្ងៃទី២៣ ខែមករា សិក្ខាសាលាពិសេស សម្រាប់កម្មាភិបាលជាថ្នាក់ដឹកនាំសំខាន់ថ្នាក់ខេត្ត-ក្រសួងរៀនសូត្រ និងអនុវត្តជាក់ស្តែងនូវស្មារតីនៃសន្និសីទពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបិទបញ្ចប់នៅសាលាបក្សនៃមជ្ឈិមចិន។ លោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមចិនបានអញ្ជើញជាធ្វើជាអធិបតីក្នុងពិធីបិទបញ្ចប់ និងបានថ្លែងសុន្ទរកថា។
លោកបានលើកឡើងាថា សុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការបក្សក្នុងពិធីបើក បានធ្វើការអធិប្បាយយ៉ាងស៊ីជម្រៅអំពីការរៀនសូត្រ និងក្តាប់ជាប់ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នូវការរៀបចំចាត់ចែង ជាយុទ្ធសាស្ត្រ នៃសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ និងបានលើកឡើងតម្រូវការជាក់ច្បាស់។ រឿងនេះ វាប្របកប្រកបដោយអត្ថន័យណែនាំដ៏សំខាន់ ចំពោះការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព និងភាពរឹងមាំ ក្នុងអំឡុងពេលអនុវត្តផែនការជាតិ ៥ ឆ្នាំទី ១៥។ យើងត្រូវរៀនសូតយ៉ាងផ្ចិតផ្ចង់ និងអនុវត្តជាក់ស្តែង បង្កើនទំនុកចិត្តក្នុងការចាំបាច់ទទួលបានជ័យជន្នះ រ៉ាប់រងមុខងារ និងធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីប្រែក្លាយផែនការគោលដ៏មហិមាទៅជាការពិត៕
វិទ្យុមិត្តភាពកម្ពុជាចិន
