FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន សម្រេចក្តីប្រាថ្នារបស់ក្មេងស្រីម្នាក់ ដោយនឹងអនុញ្ញាតឱ្យចូលមកជួប នៅផ្ទះរបស់សម្តេច ពេលមកដល់កម្ពុជា ! (Video inside)

26-01-2026 16:19

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ ប្រកាសសម្រេចបំណងក្មេងស្រីម្នាក់ ឈ្មោះ ZARA ដែលរស់នៅក្រៅប្រទេស ដោយអនុញ្ញាតឱ្យ ZARA និងឪពុកម្តាយរបស់គេ ចូលជួបសម្តេចនៅផ្ទះរបស់សម្តេច នៅពេលពួកគេមកដល់កម្ពុជា។

ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានឃើញការបង្ហោះរបស់ឪពុក ZARA ដែលបង្ហាញពីក្តីប្រាថ្នាចង់ជួបសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាព ZARA និងឪពុកម្តាយរបស់គេ ជាមួយនឹងខ្លឹមសារដូច្នេះថា «ចៅស្រី ZARA តារង់ចាំទទួលចៅនៅពេលប៉ា ម៉ាក់ចៅនាំចៅមកដល់កម្ពុជា។តា និងទទួលចៅ និងប៉ា ម៉ាក់ចៅនៅផ្ទះរបស់តា»៕